•  

    នាថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២៖០០រសៀល នៅសាលប្រជុំនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ មានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិតស្តីពី”ដំណើរការនៃការគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ករណីសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ” ក្រោមអធិបតីភាពលោក ធូ សុភាព បេក្ខជនបណ្ឌិត ជំនាញគ្រប់គ្រងនៃសាកលវិទ្យាល័យខេមរៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកសាស្រ្តាចារ្យណែនាំ លោកនាយករង ប្រធាន អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់ ព្រមទាំងលោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ចំនួន១២៨នាក់ (មួយរយម្ភៃប្រាំបីនាក់)

    No video