ថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១:០០នាទី រសៀលនៅសាលប្រជុំគោកធ្លក ជាន់ទី១ អគារថ្មី នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី“ដំណើរការ និងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ” ក្រោមអធិបតីភាព លោក មៀច បូរិទ្ធ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករង ប្រធាន អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់ គ្រូបច្ចេកទេស ជាមន្រ្តីរាជការ ព្រមទាំងសិស្សនិស្សិត។ អង្គសិក្ខាសាលានេះ មានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនចំនួន ៥រូប នាយករងវិទ្យាស្ថាន ចំនួន ២រូប និងបេក្ខបណ្ឌិត ចំនួន ៣រូប។ លោក ចេង យូរ៉ា នាយករងវិទ្យាស្ថានបានធ្វើបទបង្ហាញចែករំលែកស្តីពី”ការលើកកម្ពស់ការគ្រប់គ្រងការបណ្តុះបណ្តះបណ្តាលនៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ Enhancement of Training Management in Vocational Training Institution”ជាចំណេះដឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន។ លោក ផាន់ ហេង នាយករងវិទ្យាស្ថាន បានធ្វើបទបង្ហាញស្តីពី បទបង្ហាញស្តីពី ”បរិវត្តកម្មបៃតងសម្រាប់ វ.ព.ភ.ត.ស.ត Green transformation for RPITST” ជាចំណេះដឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសព្រុយណេ។ បេក្ខបណ្ឌិត ធូ សុភាព ជំនាញគ្រប់គ្រង មកពីសាកលវិទ្យាល័យខេមរៈ បានធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវនិក្ខេបបទស្តីពី “ដំណើការគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ករណីសិក្សា៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ បេក្ខបណ្ឌិត ច្រឹង ណារី ជំនាញគ្រប់គ្រង មកពីសាកលវិទ្យាល័យខេមរៈ បានធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវនិក្ខេបបទស្តីពី “ប្រសិទ្ធគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ករណីសិក្សា៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសតេជោសែន។ បេក្ខបណ្ឌិត ប៊ូ សំអាត ជំនាញគ្រប់គ្រង មកពីសាកលវិទ្យាល័យខេមរៈ បានធ្វើបទបង្ហាញស្តីពីលទ្ធផលស្រាវជ្រាវនិក្ខេបបទស្តីពី “ដំណើការនៃការគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ”ករណីសិក្សា៖ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ។ អង្គសិក្ខាសាលានេះ ត្រូវបានសម្របសម្រួលដោយលោកបណ្ឌិត សុន ឧត្តម និងលោកបណ្ឌិត រស់ រ៉ាវុធ ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យខេមរៈ៕

