![](https://rpitst.com/img/gallery/1647648427_e7d9c4fa9a57a27928e0.jpeg)
![](https://rpitst.com/img/gallery/1647648427_0f70974b13c35058166f.jpeg)
![](https://rpitst.com/img/gallery/1647648427_7da107c7ed4cafbf0436.jpeg)
![](https://rpitst.com/img/gallery/1647648427_5db416415f96dea3c588.jpeg)
![](https://rpitst.com/img/gallery/1647648427_ddecdf7e08d282287abf.jpeg)
![](https://rpitst.com/img/gallery/1647648427_ce6084d1ca09ace3e3eb.jpeg)
![](https://rpitst.com/img/gallery/1647648427_37c5b35c0bd7dfc83b3f.jpeg)
![](https://rpitst.com/img/gallery/1647648427_7b9e693343108468670c.jpeg)
![](https://rpitst.com/img/gallery/1647648427_6c66c4522ed86c38320e.jpeg)
![](https://rpitst.com/img/gallery/1647648427_d39717379b0c755d878f.jpeg)
![](https://rpitst.com/img/gallery/1647648427_8c1a3dbf65d30e143d02.jpeg)
![](https://rpitst.com/img/gallery/1647648427_76788b7fe63f88979544.jpeg)
![](https://rpitst.com/img/gallery/1647648427_b7377ede22f418c93275.jpeg)
![](https://rpitst.com/img/gallery/1647648427_e33410b163bd6b589b51.jpeg)
![](https://rpitst.com/img/gallery/1647648427_a91fcca5eef04c477f2f.jpeg)
![](https://rpitst.com/img/gallery/1647648427_987199ff61b7ac621c2b.jpeg)
![](https://rpitst.com/img/gallery/1647648427_ec400c947be47dd62ab8.jpeg)
![](https://rpitst.com/img/gallery/1647648427_59e80a402990d078f937.jpeg)
![](https://rpitst.com/img/gallery/1647648427_a18c5a906447254b7ba0.jpeg)
![](https://rpitst.com/img/gallery/1647648427_e87651b8283079925727.jpeg)
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រារពពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១_២០២២ និងគម្រប់ខួប ៨ឆ្នាំ នៃការបង្កើតវិទ្យាស្ថាន (១៧ មីនា ២០១៤_១៧ មីនា ២០២២) ស្ថិតក្រោមអធិបតីភាព លោក ធូ សុភាព នាយកវិទ្យាស្ថាន លោកនាយករង ប្រធាន អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់ យុវជន (សសយក) ព្រមទាំងសិស្សនិស្សិត សរុប៦៥០អង្គ/នាក់។ ពិធីនេះក៏មានការផ្តល់ប័ណ្ណសរសើជូននិស្សិតឆ្នើមសរុបចំនួន១២២ អង្គ/នាក់ ដែលទទួលបានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ ក្នុងឆ្នាំសិក្សាកន្លងមក។ លោក ធូ សុភាព បានលើកអំពីប្រវត្តិនៃការកកើតដំបូងរបស់គ្រឹះស្ថានមួយនេះដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្តះបណ្តាលវិជ្ជាជីវះខេត្តតាកែវ។ មជ្ឈមណ្ឌលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ការបណ្តះបណ្តាលជំនាញដល់ប្រជាពលរដ្ឋ។ ដោយសារកំណើននៃសេដ្ឋកិច្ច និងដើម្បីបង្កើនកម្រិតបណ្តុះបណ្តាលឲ្យស្របទៅនឹងតម្រូវការជំនាញនៃទីផ្សារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ គ្រឹះស្ថាននេះត្រូវបានប្រែក្លាយទៅជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតក្រោមក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានផ្តល់ការបណ្តះបណ្តាលជំនាញចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់បរិញ្ញាបត្រ/វិស្វករ ជំនាញអគ្គិសនី អេឡិចត្រូនិច សំណង់ រថយន្ត ព័ត៌មានវិទ្យា គណនេយ្យ និងហិរញ្ញវត្ថុ អក្សរសាស្រ្តអង់គ្លេស និងបសុព្យាបាល តាមប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ថា ធីវ៉េត (TVET។ នាឱកាសនោះ លោក ធូ សុភាព បានធ្វើការផ្តាំផ្ញើរដល់និស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ អនុវត្តន៍ឲ្យបានច្រើនដើម្បីទទួលបានភាពស្ទាត់ជំនាញ និងខិតខំស្រាវជ្រាវ រិះរកនូវអ្វីដែលថ្មី ក្រៅពីជំនាញត្រូវត្រូវរៀនជំនាញព័ត៌មានវិទ្យា និងភាសាបរទេសបន្ថែម ដើម្បីឲ្យស្របទៅនឹងតម្រូវការទីផ្សារការងានាពេលបច្ចុប្បន្ន និងអនាគត ពិសេសបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR4.0) នេះ។ លោកនាយក ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីទទួលបានភាពជោជ័យក្នុងអាជីពការងារ ក្រៅពីជនាញដែលខ្លួនរៀន ជំនាញរឹង (Hard Skill) ជំនាញទន់ (Soft Skill) ជាជំនាញមួយដែលចាំបាច់ដែលសិស្សនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ជាចាំបាច់បំផុត។