• ថ្ងៃសុក្រ ៧កើត ខែចែត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានបានប្រារពពិធីអបអរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។


    ពិធីនេះមានការអញ្ជើញចូលរួមអបអរសាទរពីលោកន លោកស្រី ដែលជានាយក នាយករង ប្រធាន អនុប្រធាន ការិយាល័យ និងដេដ៉ាតឺម៉ង់ គ្រូបច្ចេកទេស យុវជន ស.ស.យ.ក សិស្សនិស្សិត យុវជនយុវនារី ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


    វិទ្យាស្ថានបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កើតមានដល់មន្រ្តីរាជការ ព្រមទាំងសិស្សនិស្សិតទាំងអស់របស់វិទ្យាស្ថាន  និងរាប់បាត្រដល់ព្រះសង្គចំនួន២៥អង្គ។


    នៅវេលារសៀល មានការប្រកួតបាល់ទាត់មិត្តភាពចំនួន២ប្រកួត។ ការប្រកួតគូរទី១គឺជាការប្រកួតរវាង យុវជន ស.ស.យ.ក ជាមួយនឹងនិស្សិតរបស់វិទ្យាស្ថាន។ រីឯគូរទី២ គឺជាការប្រកួតរវាងយុវជន ស.ស.យ.ក  ជាមួយនឹងមន្រ្តីមន្ទីរសុខាភិបាលខេត្តតាកែវ។ ជាលទ្ធផល គូរទី១ យុវជន ស.ស.យ.ក បានយកឈ្នះ និស្សិតរបស់វិទ្យាស្ថាន ២:០ គូរទី២ មន្រ្តីរបស់មន្ទីរសុខាភិបាល បានយកឈ្នះ យុវជន ស.ស.យ.ក ៤:០ ។


    ពិធីនេះក៏មានការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

    No video