នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ (RPITST) សហការជាមួយ អ្នកសម្របសម្រួលគម្រោងជាតិ អង្គការយូនីដូ បានរៀបចំសិក្ខាសាលាមួយដល់ក្រុមនិសិ្សតវិទ្យាស្ថាន ស្តីពី ការកសាង និងការអភិវឌ្ឍសមត្ថភាពសហគ្រាស ដើម្បីពង្រីកភាពប្រកួតប្រជែង ភាពធន់ និងការងារសមរម្យ ។ សិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក គិត សុភាព អនុប្រធាននាយកដ្ឋានព័ត៍មានទីផ្សារការងារ តំណាង ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ កញ្ញា ហេង ចាន់ថេង អ្នកសម្របសម្រួលគម្រោងជាតិ អង្គការយូនីដូ និងសិក្ខាកាមដែលមកពីសហគ្រាសខ្នាតតូច និងមធ្យមក្នុងខេត្ត សាធារណៈជន និងក្រុមសិស្សនិសិត្ស។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃសិក្ខាសាលានេះដែល គឺចង់ពង្រឹងបរិយាកាសសហគ្រិនភាព ដល់សហគ្រិនវ័យក្មេង និងការអភិវឌ្ឍសហគ្រាសដើម្បីធ្វើអោយកាន់តែប្រសើរដល់ការប្រកួតប្រជែង ភាពធន់ និងការផ្តល់លក្ខ័ណការងារល្អៗដល់យុវជន ពិសេសការផ្លាស់ប្តូរទៅរកការធ្វើប្រតិបត្តិការអាជីវកម្មតាមបែបបច្ចេកវិទ្យាឌីជីថលថ្មីៗ នាសម័យកាលទំនើបនេះ ។