• ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក វិទ្យាស្ថានបានចុះអនុស្សរណ:យោគយល់ (MoU) ជាមួយនឹង ក្រុមហ៊ុនមិត្តហ្វូន ដើម្បីអនុវត្តកិច្ចសហការលើការផ្សព្វផ្សាយតាមប្រព័ន្ធ SMS។


  • ថ្ងៃសៅរី៦កើត​ ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨​ ខែមករា ឆ្នាំ២០២២ វិទ្យាស្ថានបានចុះ​ MoU ជាមួយក្រុមហ៊ុនជីបម៉ុង​ ដើម្បីសហការផ្តល់ការបណ្តុះបណ្តាលជំនាញការងារជាងកំបោរ ដល់មេជាង​ សរុបចំនួន ១០០នាក់។

    ពិធីនេះមានការអញ្ជើញចូលរួមដោយ ១.តំណាងរបស់ក្រុមហ៊ុនជីបម៉ុង 

    1  Mr. Jorge BAIGORRI  CEO

    2  Mr.Indra Perdana Adnan  Head of Marketing and Digital

    3  Mr. MORM Phirom   Public and Government Relation Manager

    4  Mr. CHHONG Yoeub   Deputy National Sales Manager

    5  Ms. Sorn Sovattey  Branding Manager

    6  Mr. Um Chamroeun  Camel Cement Distributor

    7  Mr. Sok Ly  Camel Cement Distributor

    8  Mr. BOREI Sylyvann   Chip Mong Group Representative

    លោកនាយករង ប្រធាន អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់មួយចំនួន សិក្ខាកាម ព្រមទាំងសិស្សនិស្សិតសរុបចំនួន១២០នាក់។



2022-03-19 06:59:45

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១_២០២២

 

ពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១«_២០២២


ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រារពពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១_២០២២ និងគម្រប់ខួប ៨ឆ្នាំ នៃការបង្កើតវិទ្យាស្ថាន (១៧ មីនា ២០១៤_១៧ មីនា ២០២២) ស្ថិតក្រោមអធិបតីភាព លោក ធូ សុភាព នាយកវិទ្យាស្ថាន លោកនាយករង ប្រធាន អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់ យុវជន (សសយក) ព្រមទាំងសិស្សនិស្សិត សរុប៦៥០អង្គ/នាក់។


ពិធីនេះក៏មានការផ្តល់ប័ណ្ណសរសើជូននិស្សិតឆ្នើមសរុបចំនួន១២២ អង្គ/នាក់ ដែលទទួលបានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ ក្នុងឆ្នាំសិក្សាកន្លងមក។


លោក ធូ សុភាព បានលើកអំពីប្រវត្តិនៃការកកើតដំបូងរបស់គ្រឹះស្ថានមួយនេះដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្តះបណ្តាលវិជ្ជាជីវះខេត្តតាកែវ។ មជ្ឈមណ្ឌលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ការបណ្តះបណ្តាលជំនាញដល់ប្រជាពលរដ្ឋ។ ដោយសារកំណើននៃសេដ្ឋកិច្ច និងដើម្បីបង្កើនកម្រិតបណ្តុះបណ្តាលឲ្យស្របទៅនឹងតម្រូវការជំនាញនៃទីផ្សារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ គ្រឹះស្ថាននេះត្រូវបានប្រែក្លាយទៅជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតក្រោមក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានផ្តល់ការបណ្តះបណ្តាលជំនាញចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់បរិញ្ញាបត្រ/វិស្វករ ជំនាញអគ្គិសនី អេឡិចត្រូនិច សំណង់ រថយន្ត ព័ត៌មានវិទ្យា គណនេយ្យ និងហិរញ្ញវត្ថុ អក្សរសាស្រ្តអង់គ្លេស និងបសុព្យាបាល តាមប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ថា ធីវ៉េត (TVET។


នាឱកាសនោះ លោក ធូ សុភាព បានធ្វើការផ្តាំផ្ញើរដល់និស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ អនុវត្តន៍ឲ្យបានច្រើនដើម្បីទទួលបានភាពស្ទាត់ជំនាញ និងខិតខំស្រាវជ្រាវ រិះរកនូវអ្វីដែលថ្មី ក្រៅពីជំនាញត្រូវត្រូវរៀនជំនាញព័ត៌មានវិទ្យា និងភាសាបរទេសបន្ថែម ដើម្បីឲ្យស្របទៅនឹងតម្រូវការទីផ្សារការងានាពេលបច្ចុប្បន្ន និងអនាគត ពិសេសបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR4.0) នេះ។ លោកនាយក ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីទទួលបានភាពជោជ័យក្នុងអាជីពការងារ ក្រៅពីជនាញដែលខ្លួនរៀន ជំនាញរឹង (Hard Skill) ជំនាញទន់ (Soft Skill) ជាជំនាញមួយដែលចាំបាច់ដែលសិស្សនិស្សិតទាំងអស់ត្រូវយកចិត្តទុកដាក់ជាចាំបាច់បំផុត។

2022-03-22 18:52:24

Happy 8th Anniversary

 

រីករាយខួប៨ឆ្នាំនៃការបង្កើតវិទ្យាស្ថាន (១៧ មីនា ២០១៤_១៧ មីនា ២០២២)