• ថ្ងៃសុក្រ ៧កើត ខែចែត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានបានប្រារពពិធីអបអរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។


    ពិធីនេះមានការអញ្ជើញចូលរួមអបអរសាទរពីលោកន លោកស្រី ដែលជានាយក នាយករង ប្រធាន អនុប្រធាន ការិយាល័យ និងដេដ៉ាតឺម៉ង់ គ្រូបច្ចេកទេស យុវជន ស.ស.យ.ក សិស្សនិស្សិត យុវជនយុវនារី ចាស់ព្រឹទ្ធាចារ្យ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


    វិទ្យាស្ថានបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កើតមានដល់មន្រ្តីរាជការ ព្រមទាំងសិស្សនិស្សិតទាំងអស់របស់វិទ្យាស្ថាន  និងរាប់បាត្រដល់ព្រះសង្គចំនួន២៥អង្គ។


    នៅវេលារសៀល មានការប្រកួតបាល់ទាត់មិត្តភាពចំនួន២ប្រកួត។ ការប្រកួតគូរទី១គឺជាការប្រកួតរវាង យុវជន ស.ស.យ.ក ជាមួយនឹងនិស្សិតរបស់វិទ្យាស្ថាន។ រីឯគូរទី២ គឺជាការប្រកួតរវាងយុវជន ស.ស.យ.ក  ជាមួយនឹងមន្រ្តីមន្ទីរសុខាភិបាលខេត្តតាកែវ។ ជាលទ្ធផល គូរទី១ យុវជន ស.ស.យ.ក បានយកឈ្នះ និស្សិតរបស់វិទ្យាស្ថាន ២:០ គូរទី២ មន្រ្តីរបស់មន្ទីរសុខាភិបាល បានយកឈ្នះ យុវជន ស.ស.យ.ក ៤:០ ។


    ពិធីនេះក៏មានការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ប្រភេទ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។


2022-08-18 10:52:47

វគ្គសិក្សាពិសេស

 

វគ្គសិក្សាពិសេ


ឱកាសពិសេស! រៀនបានទាំងចំណេះ ជំនាញ និងប្រាក់ឧបត្ថម្ភ(សម្រាប់អ្នកមានប័ណ្ណសមធម៌)! សិក្សារយះពដលខ្លី!

2022-08-19 15:59:05

ការធ្វើបាឋកថា

 

ការធ្វើបាឋកថាស្តីពី «ការកសាងសហគមន៍អាស៊ាន និងបញ្ហាប្រឈម»


ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោងមូលនិធិ Eurasia (Eurasia Foundation, Tokyo Japan):

រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី ណាក់ ពៅ នាយករង នាយកដ្ឋានកិច្ចការអាស៊ាននៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានធ្វើបាថកឋាស្តីពី «ការកសាងសហគមន៍អាស៊ាន និងបញ្ហាប្រឈម» ដល់និស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។


Thanks Eurasia Foundation for helping us!

2022-08-26 14:30:32

មេជាងកំបោរ

 

វគ្គបណ្តុះបណ្តាល មេជាងកំបោរ


២៦/៨/២០២២: អបអរសាទរពិធីបើកវគ្គបណ្តះបណ្តាលមេជាងសំណង់ វគ្គ៣ និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គ២ ជំនាញមេជាងសំណង់។


តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ សូមគោរពថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអគ្គនាយក និងសហការីនៃក្រុមហ៊ុន ជីប ម៉ុង ដែលគាំទ្រឧបត្ថម្ភទាំងថវិកា និងកម្លាំងកាយចិត្តក្នុងការបើកវគ្គបណ្តុះបណ្តាលមេជាងសំណង់ តាំងពីវគ្គមួយរហូតមកដល់វគ្គបី និងវគ្គបន្តបន្តាប់ទៀត។


សូមគោរពជូនពរអគ្គនាយក ព្រមទាំងសហការី ទទួលបាននូវ ពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ????????????❤️❤️❤️

2022-09-02 15:20:46

Eurasia Foundation, Tokyo Japan

 

The Roles of English in ASEAN Context


ដោយមានការឧបត្ថម្ភគាំទ្រឧបត្ថម្ភគាំទ្រពីមូលនិធិ Eurasia ( Eurasia Foundation, Tokyo Japan)


ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ លោក ផាន់ ហេង នាយករងវិទ្យាស្ថាន បានអញ្ជើញធ្វើបាឋកថាស្តីពី «The Roles of English in ASEAN Context» ដល់និស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។