2022-11-19 09:45:20

Eurasia Foundation, Tokyo Japan

 

បាឋកថាស្តីពី ”ការលើកកម្ពស់ការបញ្ចូលជំនាញសម្រាប់ការងារដល់និស្សិតតាមរយៈភាពជាដៃគូរលើការងារជាមួយ STEM (ENHANCING COMPUTING STUDENT EMPLOYABILITY SKILLS THROUGH PARTNERSHIP WORKING IN STEM OUTREACH)”


រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត អែម យុទ្ធា Dr. Em Yuthea បានធ្វើបាឋកថាស្តីពី ”ការលើកកម្ពស់ការបញ្ចូលជំនាញសម្រាប់ការងារដល់និស្សិតតាមរយៈភាពជាដៃគូរលើការងារជាមួយ STEM (ENHANCING COMPUTING STUDENT EMPLOYABILITY SKILLS THROUGH PARTNERSHIP WORKING IN STEM OUTREACH)” ដល់និស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។


#ក្រោមគម្រោងឧត្ថម្ភគាំទ្រដោយមូលនិធិ Eurasia មកពីទីក្រុងតូខ្យូ ប្រទេសជប៉ុន។

Thankful to Eurasia, especially Japanese people ????❤️

  • នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ (RPITST) សហការជាមួយ អ្នកសម្របសម្រួលគម្រោងជាតិ អង្គការយូនីដូ បានរៀបចំសិក្ខាសាលាមួយដល់ក្រុមនិសិ្សតវិទ្យាស្ថាន ស្តីពី ការកសាង និងការអភិវឌ្ឍសមត្ថភាពសហគ្រាស ដើម្បីពង្រីកភាពប្រកួតប្រជែង ភាពធន់ និងការងារសមរម្យ ។ សិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក គិត សុភាព អនុប្រធាននាយកដ្ឋានព័ត៍មានទីផ្សារការងារ តំណាង ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ កញ្ញា ហេង ចាន់ថេង អ្នកសម្របសម្រួលគម្រោងជាតិ អង្គការយូនីដូ  និងសិក្ខាកាមដែលមកពីសហគ្រាសខ្នាតតូច និងមធ្យមក្នុងខេត្ត សាធារណៈជន និងក្រុមសិស្សនិសិត្ស។

    គួរបញ្ជាក់ផងដែរថា គោលបំណងនៃសិក្ខាសាលានេះដែល គឺចង់ពង្រឹងបរិយាកាសសហគ្រិនភាព ដល់សហគ្រិនវ័យក្មេង និងការអភិវឌ្ឍសហគ្រាសដើម្បីធ្វើអោយកាន់តែប្រសើរដល់ការប្រកួតប្រជែង ភាពធន់ និងការផ្តល់លក្ខ័ណការងារល្អៗដល់យុវជន ពិសេសការផ្លាស់ប្តូរទៅរកការធ្វើប្រតិបត្តិការអាជីវកម្មតាមបែបបច្ចេកវិទ្យាឌីជីថលថ្មីៗ នាសម័យកាលទំនើបនេះ ។


  • អបអរទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ”ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។

    ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣


2023-06-09 10:30:48

ពិធីបើកវគ្គបណ្តុះបណ្តាលមេជាងសំណង់

 

ពិធីបើកវគ្គបណ្តុះបណ្តាលមេជាងសំណង់


អបអរសាទរពិធីបើកវគ្គបណ្តុះបណ្តាលមេជាងសំណង់

ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) បើកវគ្គបណ្តុះបណ្តាលមេជាងសំណង់ ដល់សិក្ខាកាមសរុប ៤០នាក់។

  • ទីក្រុងបាងកក ថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣: លោក ធូ សុភាព នាយកវិទ្យាស្ថាន និងលោក ផាន់ ហេង នាយករងវិទ្យាស្ថាន បានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ Eurasia Convention Bangkok 2023 នៅ Bangkok Marriott Marquis Queen’s Park ប្រទេសថៃ។