• ថ្ងៃចន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨ និង ៣០នាទី ព្រឹក លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ស្វ័យវាយតម្លៃធានាគុណភាពផ្ទៃក្នុង តាមរយៈកម្មវិធី ZOOM Meeting។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយករង ប្រធាន-អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់ ជនបង្គោល QA និងមន្ត្រីការិយាល័យធានាគុណភាពផ្ទៃក្នុងរបស់វិទ្យាស្ថាន។ កិច្ចប្រជុំត្រូវបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយបរិយាកាសរីករាយ វេលាម៉ោង ១១ និង១៥នាទី នាថ្ងៃខែឆ្នាំដដែល៕

    No video