• ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២

     

    វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការឆ្ពោះទៅរកការសម្រេចបានការរស់នៅប្រកបដោយសុខសន្តិភាពនៅអាស៊ី ក្រោមប្រធានបទ «ការសិក្សាអប់រំបណ្តះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»។ វគ្គបណ្តុះបណ្តាលនេះ ឧបត្ថម្ភគាំទ្រដោយគម្រោងមូលនិធិ Eurasia Foundation (From Asia), Tokyo, Japan

     

    ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ អ្នកសម្របសម្រួលគម្រោងមូលនិធិ Eurasia មន្រ្តីរាជការ សាស្រ្តាចារ្យ យុវជនក្រុម១៨ យុវជន ស.ស.យ.ក ព្រមទាំងសិស្សនិស្សិត សរុបចំនួន ១៧០នាក់។

     

    ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តបណ្ឌិត ក៏បានផ្តាំផ្ញើរ និងផ្តល់អនុសាសន៍៖

     

    វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ

    បន្តធ្វើការជ្រើសរើសសិស្សចុះឈ្មោះចូលរៀន​កម្មវិធីនេះឱ្យ​បាន​តាម​គម្រោងកំណត់

    ពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

    បង្កើន និងពង្រឹងកិច្ចសហការរវាង​គ្រឹះស្ថានអប់រំ​បណ្តុះបណ្តាល​​បច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជន ​ដើម្បីរៀបចំការ​ចុះកម្មសិក្សា​ និងផ្តល់​ឱកាសការងារដល់សិស្ស និស្សិតទាំងអស់ដែលកំពុងសិក្សានៅវិទ្យាស្ថាន

    បង្កើនការស្រាវជ្រាវ និងនវានុវត្តន៍ការអប់រំបណ្តុះបណ្តាលបច្ចេក​ទេស​ និងវិជ្ជាជីវៈនៅតាមគ្រឹះស្ថានរបស់ខ្លួន។

    សិក្ខាកាម

    ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា និងអនុវត្តការងារជាក់ស្តែងតាមការណែនាំរបស់សាស្រ្តាចារ្យ

    ត្រូវមានសីលធម៌ល្អនិងការទទួលខុសត្រូវក្នុងកិច្ចការងាររបស់ខ្លួន

    ត្រូវត្រៀមខ្លួនចូលក្នុងពិភពការងារ ឬបង្កើតមុខរបរដោយ​ខ្លួនឯង

    ត្រូវត្រៀមខ្លួនជាធនធាន ដើម្បីចូលរួមអភិវឌ្ឍសង្គម  សេដ្ឋកិច្ចជាតិ

    យុវជន១នាក់ ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត

     

    យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ ព្រមទាំងសិស្សនិស្សិត សូមគោរពថ្លែងអំគុណយ៉ាងជ្រាលជ្រៅបំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាលដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរូមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងបានផ្តល់អនុសាសន៍ល្អៗ ប្រកបដោយអត្ថន័យ យើងខ្ញុំទាំងអស់គ្នានឹងខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបានល្អបំផុត។ 

     

    សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបានពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ????????????❤️❤️❤️

    No video