• ២៦/០៦/២០២១: យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយឃចុះជួយឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ថ្ងៃនេះ លោក ធូ សុភាព នាយកវិទ្យាស្ថាន លោក មៀច បូរិទ្ធ នាយករង និងលោក ញ៉ិល ទិត្យដារ៉ា នាយករង បាននាំយកមីខ្លាឃ្មុំចំនួន១២កេះ ទឹកត្រី២៤ដប និងទឹកស៊ីអីវ ២៤ដប ចែកជូនគ្រួសារកំពុងធ្វើចត្តាឡីស័ក និងក្រុមការងារភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សូមអរគុណដល់សប្បុរសជននានា និងមន្ត្រីរាជការនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវទាំងអស់ ដែលតែងតែចូលរួមរាល់សកម្មភាពមនុស្សធម៌នាពេលកន្លងមក និងនាពេលខាងមុខទៀត។ សូមគោរពជូនពរ បវរ មហាប្រសើរកើតមានដល់អស់លោក លោកស្រី និងក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ❤️❤️❤️។

    No video